
លោកអ្នកអាចស្កេន KHQR ដើម្បីបរិច្ចាគ ឬ បរិច្ចាគដោយផ្ទាល់ នៅមជ្ឈមណ្ឌលទស្សនកិច្ចមន្ទីរពេទ្យកុមារ ខេត្តសៀមរាប។
ចូលរួមបរិច្ចាគទាំងអស់គ្នាទៅតាមសទ្ធាជ្រះថ្លា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និង កុមារកម្ពុជាដែលកំពុងត្រូវការអ្នក ក្នុងយុទ្ធនាការ “រួមគ្នា ជួយសង្រ្គោះកុមារមានជំងឺមហារីក” របស់មន្ទីរពេទ្យកុមារអង្គរ ដែលចាប់ផ្ដើមពីថ្ងៃទី ០៦ តុលា នឹងបញ្ចប់នៅថ្ងៃទី ៣១ តុលា ២០២៥ នេះ ក្នុងគោលបំណងរៃអង្គាស ទឹកប្រាក់សរុប ២០ម៉ឺនដុល្លារអាមេរិក ដើម្បីផ្តល់ការព្យាបាល និងថែទាំ កុមារមានជំងឺមហារីក។
ជំនួយរបស់អ្នកគឺជាឱសថដ៏អស្ចារ្យសម្រាប់អនាគតកុមារកម្ពុជា
#រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក
#ប៉េងហួតគ្រុប #ទាំងអស់គ្នាដើម្បីមនុស្សជាតិ
ធ្វើឱ្យជីវិតលោកអ្នកកាន់តែមានន័យ!